រីករាយជាមួយប៊ូហ្វេគ្រឿងសមុទ្រ ដែលមានរសជាតិឆ្ងាញ់ពិសា ដែលមានគ្រឿងសមុទ្រជាច្រើនប្រភេទដូចជា៖ ក្តាមកែប អយស្ទ័រ បង្កងប៉ាក បង្កងកាណាដា បង្កងទឹកសាប បង្គាប៉ារ៉ា និង គ្រឿងសមុទ្រស្រស់ៗ ជាច្រើនទៀត។ ប៊ូហ្វេក៏មានផ្តល់ជូននូវ ជម្រើសសាច់ ឈីស ម្ហូបបួស និង បង្អែម ការ៉េម ជាច្រើនមុខផងដែរ។
ប៊ូហ្វេគ្រឿងសមុទ្ររបស់យើងផ្តល់ជូនទាំងរសជាតិ និង ជម្រើសជាច្រើន ដែលមេចុងភៅយើងបានរៀបចំពិសេស ឆ្ងាញ់ៗ ជាច្រើនមុខដូចជា អាហារសាច់ស្រស់ៗ ស៊ូស៊ី សាស៊ីមី និង អាហារបែបអាស៊ី ដូចជា ស៊ុបតុំយាំ និង សម្លការីគ្រឿងសមុទ្រ ដែលមានរសឆ្ងាញ់ជាងគេនៅ ទីក្រុងភ្នំពេញ។
ស្ថិតនៅក្នុងបរិយាកាសដ៏សែនមនោរម្យ ភោជនីយដ្ឋាន La Coupole ត្រូវបានរៀបចំឡើងតាមរចនាបថបារាំង យ៉ាងល្អប្រណិត សក្តិសមបំផុត សម្រាប់ការទទួលទានអាហារជាមួយមនុស្សជាទីស្រឡាញ់ ឬ ក្រុមគ្រួសាររបស់អ្នក។
សូមអញ្ជើញកក់កន្លែងដើម្បីទទួលបានបទពិសោធន៏ដ៏អស្ចារ្យនេះ។
បម្រើជូនជារៀងរាល់ថ្ងៃ ចាប់ពីម៉ោង 6 ល្ងាច ដល់ម៉ោង 10 យប់។
$42++ សម្រាប់មនុស្សម្នាក់។
$59++ សម្រាប់មនុស្សម្នាក់រូមបញ្ចូលទាំងការទទួលស្រាបៀរដោយសេរី។
បន្ថែមពីលើការផ្តល់ជូនដ៏ពិសេសនេះ យើងក៏មានផ្តល់ជូននូវពងត្រី Caviar Oscietre ដែលនាំចូលមកពីអ៊ីរ៉ង់ អយស្ទ័របារាំង និងសាច់គោអូស្ត្រាលីផងដែរ។