សណ្ឋាគារសូហ្វីថែលភ្នំពេញភូគីត្រាបម្រើជូននូវ ឌីមសាំដ៏ឆ្ងាញ់បំផុត ជាមួយនឹងតម្លៃសមរម្យ ដែលភ្ញៀវទាំងអស់ អាចពិសាឌីមសាំ មួយឆ្អែត ដែលចម្អិនបែបប្រពៃណីអាស៊ី ព្រមទាំងអាចទស្សនាការចម្អិនអាហារផ្ទាល់ផងដែរ។ អញ្ជើញមកកាន់ភោជនីយដ្ឋានចិន Fu Lu Zu ក្នុងបរិវេនសណ្ឋាគារដែលជាភោជនីយដ្ឋាន ពូកែដាច់គេក្នុងការបម្រើជូននូវ ម្ហូនចិនឆ្ងាញ់ៗជាច្រើនមុខ រាប់បញ្ចូលទាំងឌីមសាំផងដែរ។ អាហារទាំងអស់នៅទីនេះ ត្រូវបានចម្អិន ដោយប្រើគ្រឿងផ្សំ ល្អបំផុត ដូចជា ប្រភេទបង្កងSucculent ក្តាម និង សំបុកត្រចៀកកាំ ជាដើម។
ជាងនេះទៅទៀត Fu Lu Zu ត្រូវបានទទួលស្គាល់ថាជាភោជនីយដ្ឋានចិនល្អបំផុតនៅក្នុងតំបន់ជាមួយនឹងការតុបតែងយ៉ាងល្អប្រណិត។ Fu Lu Zu ត្រូវបានរចនាយ៉ាងពិសេសដោយ ការច្របាច់បញ្ចូលគ្នានៃរចនាបថបែប បុរាណ និង សម័យ បង្កើតបានជាបរិយាកាសមួយដ៏ស្រស់បំព្រងនិងមានភាពរឹងមាំដែលជានិមិត្តរូប ដែលប្រជាជនចិនតែងតែប្រណិបត្តិ។ ភោជនីយដ្ឋានក៏មានបន្ទប់ វីអាយភីសម្រាប់ ការជួបជុំ និង កម្មវិធីផ្សេងៗផងដែរ។
សូមអញ្ជើញមកភ្លក្ស ឌីមសាំរសជាតិដើម របស់ចិនកាតាំងដែលមានដូចជា នំប៉ាវសាច់ជ្រូកបាប៊ីឃ្យូ គាវចំហុយសាច់បង្គាជាមួយស្កាឡប់ និងបែប ម្ហូបស្ងួតដូចជា ទាខ្វៃ និង គាវសាច់ជ្រូកចៀន។ ក្នុងបញ្ជីមុខម្ហូបយើងក៏មាន ស៊ុបមីដ៏ឆ្ងាញ់ សាច់ខ្វៃដ៏ពិសេស និង អាហារចម្បងៗ ជាច្រើនមុខទៀត រួមទាំង ម្ហូបដ៏ល្បីនៅស៊ីឈាន់គឺសាច់ជ្រូកចំអិន ពីរដង និង តៅហ៊ូម៉ាប៉ូ បែបចិនបុរាណ។ ចំណាយលើសតម្លៃនេះបន្តិច លោកអ្នកក៏អាចទទួលទាន ស្រាបៀរ Tsingtao ស្រាប្រចាំភោជនីយដ្ឋានផ្ទាល់ ទឹកផ្លែឈើ និង ភេសជ្ជៈដោយសេរីផងដែរ។
ដើម្បីទទួលបានការផ្តល់ជូនពិសេសពីការទទួលទានម្ហូបចិននៅទីក្រុងភ្នំពេញ សូមកុំភ្លេចមក ភោជនីយដ្ឋាន Fu Lu Zu រៀងរាល់ថ្ងៃចុងសប្តាហ៏។
រៀងរាល់ថ្ងៃសៅរ៏ & ថ្ងៃអាទិត្យ ចាប់ពីម៉ោង 10.30 ព្រឹក ដល់ម៉ោង 2.30 ថ្ងៃត្រង់
$19.80++ ឬ $28++ ជាមួយការពិសាភេសជ្ជៈឥតកំណត់