Sofitel Phnom Penh Phokeethra - Luxury hotel - ការដាក់បង្ហាញសិល្បៈផ្សេងៗនៅ សូហ្វីតែល

ការដាក់បង្ហាញសិល្បៈផ្សេងៗនៅ សូហ្វីតែល

សិល្បៈ និង វប្បធម៌គឺជាផ្នែកមួយសំខាន់របស់សូហ្វីតែល ដែលសណ្ឋាគារតែងតែគាំទ្រ អភិរក្ស សិល្បៈដ៏ផូផង់ របស់ប្រទេសកម្ពុជា។

 

យើងផ្តល់តម្លៃដល់ខ្ពស់ដល់ ភាពច្នៃប្រឌិត ទេពកោសល្យ សកម្មភាពសប្បុរសធម៌នានា។

 

យើងក៏ប្តេជ្ញាចិត្តចែករំលែកនូវសេចក្តីស្រឡាញ់របស់យើងទាំងសិល្បៈបុរាណ និង សិល្បៈសម័យ ដែលជាស្នាដៃរបស់វិចិត្រករ ជនជាត់ខ្មែរ ឬ សិល្បៈដែលបង្កើតនៅ ប្រទេស កម្ពុជា ហេតុដូចនេះ សូមបងប្អូនទាំងអស់អញ្ជើញមកចូលរួមទស្សនាការដាល់បង្ហាញសិល្បៈនេះទាំងអស់គ្នា។

 

– គំនូរ – 

 

ការតាំងពិព័រណ៍ Voûte Celeste

ដោយលោក សាវ៉ាន់ តាវ

សូមចុចដើម្បីមើលរូបភាពផ្សេងៗ

 

ការតាំងពិព័រណ៍របស់លោករួមបញ្ចូលគំនូរអរូបីយគួរជាទីចាប់អារម្មណ៍ ដែលឆ្លុះបញ្ចាំងពីទស្សនៈ
វិស័យកំណាព្យដែលលោកមានចំពោះពិភពលោក ព្រមទាំងការបង្ហាញអារម្មណ៍របស់លោកផងដែរតាមរយៈសិល្បៈរបស់លោកផ្ទាល់។

 

– រូបថតចងក្រងនៃប្រទេសកម្ពុជាតាំងពីឆ្នាំ 1929 – 

 

រូបថតជាច្រើនសន្លឹក

ដោយលោក GEORGES PORTAL

 

បណ្តុំរូបភាពជាច្រើនសន្លឹកនៃប្រទេសកម្ពុជា ថតនៅកំឡុងឆ្នាំ 1929 ដែលឆ្លុះបញ្ចាំងពីភាពសម្រស់នៃប្រទេសកម្ពុជាមុនសម័យសង្គ្រាម ដែលលោកអ្នកមិនឆ្លាប់បានឃើញពីមុនមក។

រូបភាពដែលឆ្លុះបញ្ចាំងពីជីវិតប្រចាំថ្ងៃនៃប្រជាជនកម្ពុជា ទាំងនៅខេត្តសៀមរាប និង ទីក្រុងភ្នំពេញ ដែលរូបភាពសខ្មៅទាំងនេះត្រូវបានកែច្នៃ បញ្ចូលពណ៍ផ្សេងៗ។​

 

សិល្បៈដ៏វិចិត្រ នៅលើព្យាណូ

 

សិល្បៈដ៏ល្អឯកនៅលើព្យាណូ ដែលគូដោយដៃយ៉ាងល្អឥតខ្ចោះ មានពណ៍ចម្រុះ អមជាមួយនឹងរូបភាពបែបមនោសញ្ចេតនាប្លែកៗ។

ព្យាណូដ៏ស្រស់ស្អាតនេះ ត្រូវបានរចនាឡើងដោយ សិល្បករ ជនជាតិ ប៉េរូ លោក Alberto Shiroma និងផលិតឡើងដោយ ក្រុមហ៊ុនជប៉ុន Union Gakki Co. Ltd ។​

 

Our guests also love


  • %e1%9e%80%e1%9e%b6%e1%9e%9a%e1%9e%8a%e1%9e%b6%e1%9e%80%e1%9f%8b%e1%9e%94%e1%9e%84%e1%9f%92%e1%9e%a0%e1%9e%b6%e1%9e%89%e1%9e%9f%e1%9e%b7%e1%9e%9b%e1%9f%92%e1%9e%94%e1%9f%88%e1%9e%95%e1%9f%92%e1%9e%9f
កក់ឥលូវនេះ
Sofitel Phnom Penh Phokeethra
Book your stay

មកពី   ទៅ

Room 1