Sofitel Phnom Penh Phokeethra - Luxury hotel - អាហារថ្ងៃត្រង់យ៉ាងឆ្ងាញ់ពិសា

អាហារថ្ងៃត្រង់យ៉ាងឆ្ងាញ់ពិសា

 

អាហារថ្ងៃត្រង់យ៉ាងឆ្ងាញ់ពិសា!

រៀងរាល់ថ្ងៃអាទិត្យ សណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រារីករាយផ្តល់ជូនអាហារថ្ងៃត្រង់យ៉ាងឆ្ងាញ់ពិសារបែបអាស៊ី និង អឺរ៉ុប ជាមួយនឹងតម្លៃដ៏ពិសេស។ អញ្ជើញទទួលទានអាហារដ៏មានឱជារស ជាមួយនឹងទេសភាពដ៏ស្រស់ត្រកាលដែលមានតែមួយគត់នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា។ នៅក្នុងកញ្ចប់អាហារនេះដែរលោកអ្នកក៏អាចហែលលេងក្នុងអាងទឹកដ៏ធំបានដែរ។.

 

សណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា ផ្តល់ជូននូវស្រា សាំប៉ាញ ជាច្រើនប្រភេទ ដែលមានគុណភាពខ្ពស់ រសជាតិឆ្ងាញ់។ លើសពីនេះទៀត ចុងភៅដ៏ចំណាន របស់សណ្ឋាគារយើងខ្ញុំ ក៏បានផ្តល់ជូននូវ អាហារសមុទ្រស្រស់ៗនិងអាហារបែបបារាំងជាច្រើនជម្រើសដូចជា foie gras à la minute ជាដើម។ អ្វីដែលធ្វើឲ្យអាហារថ្ងៃត្រង់ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា រឹតតែវិសេសវិសាលទៀតនោះគឺលោកអ្នកអាចទស្សនាការចម្អិនអាហារផ្ទាល់ពីចុង ភៅជំនាញរួមទាំងការចម្អិនអាហារបែបប្រពៃណីបារាំង crêpe ថែមទៀតផង។.

 

យើងក៏មានផ្តល់ជូននូវ ជម្រើស ឈីស ល្បីៗជាច្រើនប្រភេទនាំចូលពីប្រទេសបារាំង ជាមួយនឹង Cold Cuts ដ៏ឆ្ងាញ់ផងដែរ ដែលទាំងនេះបានឆ្លុះបញ្ជាំង ពី កិត្តិនាមដ៏រុងរឿង របស់ សូហ្វីតែល។ បន្ថែមលើអាហារបែបបារាំងជាច្រើនជម្រើស អាហារ ប៊ូហ្វេ យើងក៏មានអាហារ បែបអាស៊ី ទាំងប្រភេទក្តៅ និង ត្រជាក់ ដែល រួម បញ្ចូលទាំងអាហារសាច់ស្រស់ ដូចជា ស៊ូស៊ី សាស៊ីមីស៊ុប Tangy សម្លការី និងអាហារបែបខ្មែរជាមួយនឹងតម្លៃដ៏សមរម្យ។

 

បើនិយាយពី កន្លែងទទួលទានអាហារដែលមានបរិយាកាសល្អ សណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រាជាកន្លៃងដ៏សក្តិសមបំផុត ដែលជារឿយៗតែងតែទទួលបានការគាំទ្រខ្លាំងពីសំណាក់ភ្ញៀវជាច្រើន។ អាហារថ្ងៃត្រង់យើងខ្ញុំមានម្ហូបគ្រប់ប្រភេទដែលអ្នកចូលចិត្ត។ កក់ឥលូវនេះ

 

រៀងរាល់ថ្ងៃអាទិត្យ ចាប់ពីម៉ោង 10:30 ព្រឹកដល់ម៉ោង 2:30 ថ្ងៃ


$59++

តម្លៃអាហារប៊ូហ្វេសម្រាប់មនុស្សម្នាក់


$89++

តម្លៃបូកបញ្ចូលការទទួលទានស្រា​ Taittinger Champagne ដោយសេរី


$109++

តម្លៃបូកបញ្ចូលការទទួលទានស្រា Taittinger Rose Champagne ដោយសេរី

 

  • Our offer includes:

    • Complimentary Parking
    • Pool Access
    • Kid corner

Our guests also love


  • %e1%9e%a2%e1%9e%b6%e1%9e%a0%e1%9e%b6%e1%9e%9a%e1%9e%90%e1%9f%92%e1%9e%84%e1%9f%83%e1%9e%8f%e1%9f%92%e1%9e%9a%e1%9e%84%e1%9f%8b%e1%9e%99%e1%9f%89%e1%9e%b6%e1%9e%84%e1%9e%86%e1%9f%92%e1%9e%84%e1%9e%b6
កក់ឥលូវនេះ
Sofitel Phnom Penh Phokeethra
Book your stay

មកពី   ទៅ

Room 1