Sofitel Phnom Penh Phokeethra - Luxury hotel - Kambuja Exhibition by Em Riem

Kambuja Exhibition by Em Riem

ជាកុមារមួយរូបធំឡើងក្នុងរបបប្រល័យពូជសាសន៍របស់ខ្មែរក្រហម ដែលពោរពេញទៅដោយអំពើហិង្សានិងឃោរឃៅ រួមជាមួយភាពអត់ឃ្លាន អ៊ឹមរៀម បានគូរគំនូររូបមនុស្ស, សត្វ, រុក្ខជាតិ ក៏ដូចជាគំនូរផ្សេងៗទៀតដែល ដក់ជាប់ក្នុងគំនិតរបស់គាត់ ។ ម្យ៉ាងវិញទៀត គាត់បានដឹងពីខ្លួនឯងថាមានចំណង់ចំណូលខាងសិល្បៈគំនូរនេះតាំងពីវ័យកុមារភាពម្ល៉េះ។
គាត់បានទទួលសញ្ញាប័ត្រផ្នែកសិល្បៈក្រាហ្វិចពីសកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈនៅភ្នំពេញ និងបានបន្ដការសិក្សារបស់គាត់នៅប្រទេសបារាំងផងដែរ។ ពេលគាត់ត្រលប់មកប្រទេសកម្ពុជាវិញ គាត់ក៏បានបង្កើតស្នាដៃគំនូរមួយឈ្មោះ X-EM design-La Galerie។

ជាមួយនឹងពហុជំនាញដ៏ប៉ិនប្រសប់របស់គាត់ វិចិត្រកររៀមមានការបង្កើតស្នាដៃសិល្បៈជាច្រើន និងទទួលបានភាពជោគជ័យលើការគូរគំនូរ ចម្លាក់ ការរចនាម៉ូដ ព្រមទាំងស្នាដៃផ្សេងៗទៀត ដែលការបំផុសគំនិតរបស់លោកកើតចេញពីវប្បធម៍ និងប្រវត្តិសាស្រ្ដនៃព្រះរាជាណាចក្រយើង។

VIEW BROCHURE VIEW PRICE LIST

  • kambuja-exhibition-by-em-riem
កក់ឥលូវនេះ
Sofitel Phnom Penh Phokeethra
Book your stay

មកពី   ទៅ

Room 1