ភោជនីយដ្ឋានជប៉ុន ហាឈិ ត្រូវបានរចនាម៉ូតយ៉ាងល្អប្រណិតបែបជប៉ុន ដែលជាភោជនីយដ្ឋានល្អបំផុតសម្រាប់ការពិសាប៊ូហ្វេស៊ូស៊ី នៅទីក្រុងភ្នំពេញ។ អញ្ជើញមកសាកល្បងអាហារស៊ូស៊ី ដ៏ឆ្ងាញ់ ដែលចម្អិនដោយមេចុងភៅដ៏ល្បី គឺលោក Katayama ជាមួយនឹង សាស៊ីមី ម៉ាគី នីហ្គីរី ទេម៉ាគី និង អ៊ូរាម៉ាគី ជាច្រើនមុខផងដែរ។
សម្រាប់អ្នកដែលចូលចិត្តពិសា ម្ហូបជប៉ុន សូមអញ្ជើញមកភោជនីយដ្ឋានហាឈិ នៅសណ្ឋាគាសូហ្វីតែលភ្នំពេញភូគីត្រា ដើម្បីទទួលទានម្ហូបជប៉ុនដ៏ឆ្ងាញ់ពិសា អមជាមួយនឹងបរិយាកាសដ៏ស្រស់បំព្រង។
ហាឈិ ក៏ជាកន្លែងដ៏មនោរម្យសម្រាប់ការប្រារព្ធកម្មវិធីផ្សេងៗដូចជាពិធីជប់លៀងជាដើម ពីព្រោះការរចនាម៉ូតផ្ទៃខាងក្នុងរបស់ភោជនីយដ្ឋាននឹងធ្វើឲ្យអ្នកមានអារម្មណ៏ស្រស់ស្រាយ។ ភោជនីយដ្ឋាន ហាឈិមានម្ហូបជប៉ុនជាច្រើនបែបសម្រាប់ជ្រើសរើស ដូចជា សាច់គោអាំង សាច់ជ្រូកចំណិត ត្រីអាំងពិសេស Tempura និង Robatayaki ផងដែរ ។ លើសពីនេះទៀត ហាស៊ី ក៏ជាភោជនីយដ្ឋានដែលផ្តល់ជូននូវជម្រើស ស្រា Sake រហូតដល់ទៅ 26 ប្រភេទ។
ហាឈិស ក៏មានផ្តល់ជូននូវ ស៊ូស៊ីដ៏ឆ្ងាញ់ពិសាសម្រាប់ភ្ញៀវគ្រប់រូបជាមួយនឹងគុណភាពសាច់ត្រីស្រស់ៗដែលភោជនីយដ្ឋានបាននាំចូលផ្ទាល់ពីប្រទេសជប៉ុន។
ជួបគ្នានៅរៀងរាល់ថ្ងៃសៅរ៍ ចាប់ពីម៉ោង 11:30 ដល់ម៉ោង 2:30 ថ្ងៃ
$35++សម្រាប់មនុស្សម្នាក់