សាលតាំងពិពណ៌
នៅសូហ្វីតែលភ្នំពេញភូគីត្រា
ស្វាគមន៍មកកាន់សាលតាំងពិពណ៌នៅសូហ្វីតែលភ្នំពេញភូគីត្រា ដើម្បីស្វែងរកគំនិតដែលជម្រុញទឹកចិត្តផ្សេងៗ។ ដោយមានតាំងបង្ហាញស្នាដៃរបស់សិល្បករនៅកម្ពុជា សាលតាំងពិពណ៌របស់យើងធ្វើការតាំងបង្ហាញពិពណ៌ថ្មីជារៀងរាល់ ៣ខែម្ដងដែលប្រមូលផ្ដុំទៅដោយស្នាដៃដ៏ល្អៗ។ សាលតាំងពិពណ៌នៃសូហ្វីតែលភ្នំពេញភូគីត្រា ក៏អាចបម្រើជូនសម្រាប់ការជួបជុំលក្ខណៈផ្ទាល់ខ្លួន និងការប្រារពពិធីផ្សេងៗរហូតដល់ ៣០នាក់ - លោកអ្នកនឹងទទួលបានកម្មវិធីដែលសប្បាយរីករាយ និងព័ទ្ធជុំវិញដោយស្នាដៃសិល្បៈ។
សណ្ឋាគារសូហ្វីតែលនៅជុំវិញពិភពលោក ចូលរួមយ៉ាងសកម្មក្នុងការលើកកម្ពស់សិល្បៈ និងវប្បធម៌ជាពិសេសបុគ្គលដែលមានទេពកោសល្យ និងការតាំងចិត្តខ្ពស់។ អស់រយៈពេលជាច្រើនឆ្នាំមកហើយ Phokeethra Group បាននិងបន្ដចូលរួមយ៉ាងសកម្មនាផ្នែកសិល្បៈនៅភ្នំពេញ តាមរយៈការតាំងពិពណ៌នៅក្នុងសណ្ឋាគារដើម្បីជម្រុញវិស័យសិល្បៈឲ្យកាន់តែរីកចម្រើននៅក្នុងប្រទេសកម្ពុជា។
|
![]() |
“Abstract Apsara” Exhibition by Dinart
លោក ឌីនទាង បូរិន ដែលត្រូវបានគេស្គាល់ថា ឌីន គឺជាវិចិត្រករខ្មែរមួយរូប ដែលមានស្រុកកំណើតនៅខេត្តកំពត។ គាត់បានមករស់នៅទីក្រុងភ្នំពេញក្នុងឆ្នាំ 1999 ដើម្បីបន្តការសិក្សាផ្នែកស្ថាបត្យកម្ម។ បច្ចុប្បន្ន លោក ឌីន ចំណាយពេលវេលាទាំងស្រុងរបស់គាត់ ដើម្បីគូរគំនូរលើកតម្កើងរបាំប្រពៃណីខ្មែរ ដោយបង្ហាញពីអ្នករាំរបាំអប្សរា ជាមួយពណ៌ចម្រុះដ៏ គួរឲ្យស្ញប់ស្ញែង។
រហូតដល់ខែកក្កដា 2022
|
“CHRYSALIS”
|
|
“IN FOCUS”
|
|
“HARMONIC COLLISION”
|
សូហ្វីតែលផ្តល់ជូននូវកម្មវិធីដ៏អស្ចារ្យសម្រាប់ភ្ញៀវទាំងអស់ដែលស្នាក់នៅសណ្ឋាគារ ដោយរីករាយជាមួយការផ្តល់ជូន ពិសេស សម្រាប់ការស្នាក់នៅ និង ការពិសាម្ហូបអាហារនៅក្នុងសណ្ឋាគារ។
កំពុងស្វែងរកទីកន្លែងដែលសប្បាយ ពិសេស រស់រវើក និងមានបញ្ចូលគ្រប់តម្រូវការសម្រាប់កម្មវិធីបន្ទាប់របស់អ្នកមែនទេ? La Coupole គឺជាទីតាំងដ៏ល្អឥតខ្ចោះសម្រាប់រៀប[...]
អានបន្ថែមថ្ងៃឈប់សំរាកពិសេសបំផុតនៅភ្នំពេញ ស្នាក់នៅជាមួយភាពរស់រវើក និងទាន់សម័យនៅកណ្តាលទីក្រុងភ្នំពេញ ជាមួយនឹងការផ្តល់ជូនកញ្ចប់ស្នាក់នៅជាច្រើនជម្រើសនៅសូហ្វីតែលភ្[...]
អានបន្ថែមអាហារថ្ងៃត្រង់ Sunday Brunch ល្អផ្ដាច់គេ ពីម៉ោង 11:30ព្រឹក to 2:30ល្ងាច នៅភោជនីយដ្ឋាន La Coupole រៀងរាល់ថ្ងៃអាទិត្យ សណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រ[...]
អានបន្ថែម