Sofitel Phnom Penh Phokeethra - Luxury hotel - បន្ទប់ Junior Family Suite

បន្ទប់ Junior Family Suite

សណ្ឋាគារបែបគ្រួសារក្នុងទីក្រុងភ្នំពេញ

បន្ទប់ដែលល្អឥតខ្ចោះសម្រាប់គ្រួសារ ដើម្បីស្នាក់នៅដោយរីករាយជាមួយមនុស្សជាទីស្រឡាញ់ក្នុងសណ្ឋារគារបែបគ្រួសារក្នុងទីក្រុងភ្នំពេញ។ ជាមួយនឹងបន្ទប់ទំហំ 53ម៉ែត្រការេ ព្រមទាំងរចនាបទប្រណីតទាន់សម័យ បន្ទប់ Junior Family Suite បង្ហាញនូវបរិយាកាសបែបអាណានិគមដ៏ប្រណីតខ្ពង់ខ្ពស់ឥតដែនកំណត់ ហើយបន្ទប់គេងត្រូវបានរចនាឡើងជាមួយម៉ាស៊ីនត្រជាក់ស្ងាត់គ្មានសំលេង ដើម្បីឲ្យលោកអ្នកអាចគេងលក់បានយ៉ាងស្កប់ស្កល់។ គ្រែប្រភេទ Sofitel MyBed ទំហំឃីងសាយ៍ជាមួយនឹងគ្រែបន្ថែមសម្រាប់កូនៗរបស់អ្នក គឺសាកសមបំផុតសម្រាប់ការសំរាកលំហែកាយ។ ប្រព័ន្ធ Wi-Fi និងទូរទស្សន៍ LCD ទំហំ 42អ៊ីញជាមួយម៉ាស៊ីនចាក់ឌីវីឌីនឹងត្រូវបានផ្តល់ជូនសម្រាប់ការកំសាន្តរបស់លោកអ្នក។ ការតភ្ជាប់សំឡេង និងវីដេអូកម្រិត HD គឺឥតខ្ចោះសម្រាប់លោកអ្នកស្តាប់ និងទស្សនាដោយរីករាយ។

ពិសេសជាងនេះទៅទៀត យើងផ្តល់ជូនផលិតផលប្រើប្រាស់ក្នុងបន្ទប់ទឹកម៉ាក Lanvin ដ៏ល្បីល្បាញសម្រាប់ធានាផាសុកភាពរបស់អ្នក។ រីករាយជាមួយនឹងការលំហែកាយក្នុងអាងងូតទឹកក្នុងបន្ទប់ Family Suite របស់យើង។ ជាមួយនឹងកន្លែងងូតទឹក និងអាងងូតទឹកដាច់ដោយឡែក អ្នកអាចសម្រាកបន្ធូរអារម្មណ៍បន្ទាប់ពីកំសាន្តនៅក្នុងទីធ្លាសណ្ឋាគារ និងតំបន់ទេសចរណ៍ផ្សេងៗអស់ពេញមួយថ្ងៃ។ ចំណែកឯកូនៗរបស់អ្នកវិញ អាចលេងកំសាន្តជាមួយនឹងតង់ដែលបានរៀបចំនៅក្នុងបន្ទប់ សៀវភៅ និងតុក្តាផ្សេងជាច្រើនប្រភេទ។

5 star hotel phnom penhbest hotel phnom penh

បន្ទប់ Junior Family Suite របស់យើងផ្តល់ជូននូវគ្រឿងឧបក្ខារប្រណីតៗជាច្រើនប្រភេទដូចជា បន្ទប់ទទួលភ្ញៀវដាច់ដោយឡែកដែលមានកន្លែងអង្គុយសម្រាកមានផាសុកភាព ព្រមទាំងតុធ្វើការដែលបានរចនាឡើងយ៉ាងល្អិតល្អន់ដើម្បីឲ្យលោកអ្នកអាចធ្វើការ ស្របពេលកំពុងគយគន់ទេសភាពជុំវិញខ្លួន។ ទទួលយកនូវអត្ថប្រយោជន៍នៃការផ្តល់ជូន ដើម្បីទទួលបានទាំងការសម្រាកលំហែកាយ និងភាពប្រណីតខ្ពង់ខ្ពស់ អំឡុងពេលស្នាក់នៅសណ្ឋាគារដែលល្អជាងគេក្នុងទីក្រុងភ្នំពេញ។ ម៉្យាងវិញទៀត បន្ទប់ប្រភេទនេះគឺសាកសមបំផុតសម្រាប់ភ្ញៀវធ្វើដំណើរជាគ្រួសារ ដែលត្រូវការកន្លែងសម្រាកធំទូលាយក្នុងសណ្ឋាគារបែបគ្រួសារដែលល្អជាងគេក្នុងទីក្រុងភ្នំពេញ។ ដូចគ្នាដែរ ការរចនាដ៏ឥតខ្ចោះរបស់បន្ទប់នេះ នឹងបង្កើតនូវការចងចាំដែលមិនអាចបំភ្លេចបានសម្រាប់ការស្នាក់នៅបែបគ្រួសារ។ អំឡុងពេលស្នាក់នៅរបស់អ្នក ស្វែងយល់ពី ការផ្តល់ជូនពិសេស របស់យើងសម្រាប់អាហារដែលមានរសជាតិឈ្ងុយឆ្ងាញ់ និងសកម្មភាពកំសាន្តជាច្រើនទៀត។

ស្វែងរក ការផ្តល់ជូនដ៏ល្អបំផុតពីសណ្ឋាគារក្នុងទីក្រុងភ្នំពេញ ជាមួយនឹងសូហ្វីតែល ហើយទទួលយកអត្ថប្រយោជន៍ជាច្រើនពីការផ្តល់ជូនដ៏គួរឲ្យទាក់ទាញរបស់យើង។

 

បរិក្ខារបន្ទប់់

  • មីនីបារ
  • បន្ទប់ទំហំ 53ម៉ែត្រការេ
  • បន្ទប់ទទួលភ្ញៀវដាច់ដោយឡែក
  • ម៉ាស៊ីនចាក់ឌីវីឌី
  • កង្ហារជាប់ពិដាន
  • ទូរសោរសម្ងាត់
  • ផលិតផលប្រើប្រាស់ក្នុងបន្ទប់ទឹកម៉ាក Lanvin
  • ប្លូធូរ៍ស្ពីកឃើរម៉ាក Marshall
  • គ្រែគេងប្រភេទ MyBed ទំហំឃីងសាយ៍
  • ទូរទស្សន៍ LCD ទំហំ 42អ៊ីញ
  • ម៉ាស៊ីនត្រជាក់
  • តុ
  • WiFi
  • ឆ្នាំងអ៊ុត និងតុអ៊ុតសម្លៀកបំពាក់
  • តភ្ជាប់រូបភាពវីដេអូ និងសម្លេង HD នៅលើជញ្ជាំង
  • បន្ទប់ទឹកធំទូលាយ ជាមួយនឹងកន្លែងងូតទឹក និងអាងទឹកដាច់ដោយឡែក
See more features
កក់ឥលូវនេះ
Sofitel Phnom Penh Phokeethra
Book your stay

មកពី   ទៅ

Room 1