Sofitel Phnom Penh Phokeethra - Luxury hotel - សូស៉្បា

សូស៉្បា

សូមអញ្ជើញមកទទួលយកបទពិសោធន៍ថ្មី ជាមួយការម៉ាស្សាបែបបុរាណដ៏មានផាសុកភាព។ ដើម្បីធ្វើឲ្យលោកអ្នកមានអារម្មណ៍ស្រស់ថ្លា សុខភាពល្អ និង សម្រស់ស្រស់ស្អាត សូស៉្បា បានប្រើប្រាស់នូវគ្រឿងម៉ាស្សាដែលនាំចូលពីប្រទេសបារាំង និង ឱសថធម្មជាតិដែលមានគុណភាពខ្ពស់។

ជាមួយនឹងជម្រើសនៃការម៉ាស្សា ពីអ្នកជំនាញដែលមានបទពិសោធន៍យូរឆ្នាំ ការម៉ាស្សានៅ សូស៉្បា សន្យាថានឹងផ្តល់នូវនៅភាពស្រណុកសុខស្រួល ទាំងរាងកាយ និង ស្មារតី ជូនអ្នកទាំងអស់គ្នា។

បន្ទប់ស៉្បាទាំងដប់នៅ សូស៉្បា ត្រូវបានរចនាម៉ូតឡើងយ៉ាងល្អឥតខ្ចោះដោយមានការលាយបញ្ចូលគ្នារវាងរចនាបថខ្មែរបុរាណ និង បារាំង បង្កើតបានជាបរិយាកាសលំហែកាយមួយសម្រាប់សម្រាកបន្ធូរអារម្មណ៍។ ដោយផ្តោតសំខាន់លើភាពល្អឥតខ្ចោះ សូស៉្បា បានសម្រិតសម្រាំងខ្ពស់ក្នុងការជ្រើសរើសគ្រឿងសម្អាងល្បីម៉ាក ក្លារីន និង គ្រឿងសម្អាងជំនួយសម្រស់ម៉ាក Ytsara រួមទាំង ឱសថបុរាណបែបអាស៊ីផ្សេងៗ ដោយសូមសន្យាថានឹងធ្វើឲ្យលោកអ្នកទទួលបាននូវ បទពិសោធន៍ដ៏អស្ចារ្យ។

ព័ត៌មាន

Contact : 081 222 037
Email : h6526-th1@sofitel.com
បិទបណ្ដោះអាសន្ន

កក់ឥលូវនេះ
Sofitel Phnom Penh Phokeethra
Book your stay

មកពី   ទៅ

Room 1