អាពាហ៍ពិពាហ៍គីជាកម្មវិធីមួយដ៏សំខាន់នៅក្នុងឆាកជីវិតរបស់មនុស្សម្នាក់ៗហើយការជ្រើសរើសទីកន្លែងរៀបអាពាហ៍ពិពាហ៍គីជារឿងចាំបាច់ដែលមិនគួរមើលរំលងបាន។ ហេតុដូចនេះហើយទើប ការជ្រើសរើស សណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា ជាទីកន្លែង រៀបអាពាហ៍ពិពាហ៍ គីជាជម្រើសមួយដ៏ល្អ ពីព្រោះសណ្ឋាគារមានអ្នករៀបចំកម្មវិធីអាពាហ៍ពិពាហ៍ជាច្រើនដែលមានបទពិសោធន៏និងមានជំនាញវិជ្ជាជីវៈខ្ពស់ ដែលអាចធ្វើឲ្យកម្មវិធីអាពាហ៍ពិពាហ៍ របស់លោកអ្នកសម្រេចទៅបានយ៉ាងរលូន និង ឱឡារិក។
ស្ថិតនៅតាមដងទន្លេ អមជាមួយនឹងសួនច្បារដ៏ស្រស់បំព្រង សណ្ឋាគារ សូហ្វីតែលភ្នំពេញភូគីត្រា គឺជាកន្លែងរៀបចំអាពាហ៍ពិពាហ៍ដ៏សក្តិសមបំផុតសម្រាប់លោកអ្នក។ ជាមួយអគាររចនាម៉ូតបែបបារាំង និង ការតុបតែងយ៉ាងល្អប្រណិតសណ្ឋាគារសូហ្វីតែល ផ្តល់ជូននូវបរិយាកាសមួយដ៏រ៉ូមែនទិក ស្ងប់ស្ងាត់ និង សុវត្ថិភាពខ្ពស់។
សាលភូគីត្រា Grand Ballroom គឺជាសាលទទួលភ្ញៀវដ៏ធំបំផុតមួយនៅក្នុងរាជធានីភ្នំពេញដែលសក្តិសម ឥតខ្ចោះសម្រាប់កម្មវិធីគ្រប់ប្រភេទ ចាប់ពីកិច្ចប្រជុំ រហូតដល់ ពិធីមង្គលការ និង ការតាំងពិព័រណ៍ផលិតផលផ្សេងៗ។ សាលនេះត្រូវបាន រៀបចំឡើងដោយ គ្រឿងសង្ហារិមដ៏ប្រណិត ជាមួយនឹង ពិតានខ្ពស់ ចង្កៀងគ្រីស្តាល់យ៉ាងស្រស់ស្អាត និង ទាន់សម័យ។ សាលភូគីត្រា Grand Ballroom មានទំហំ រហូតដល់ 1800 ម៉ែត្រការ៉េ អាចផ្ទុកមនុស្សបានរហូតដល់ទៅ 1500 នាក់ ហើយសាលនេះក៏បានបំពាក់ដោយឧបករណ៍អេឡិចត្រូនិចទំនើបៗ ជំនួយដល់ប្រព័ន្ធសម្លេងនិងភ្លើង។ សាលនេះក៏បានបំពាក់ដោយឧបករណ៍អេឡិចត្រូនិចទំនើបៗជំនួយដល់ប្រព័ន្ធសម្លេងនិងភ្លើងផងដែរ។
លើសពីនេះសណ្ឋាគារក៏មាន បន្ទប់ភូគីត្រា 1 និង ២ ជាប្រភេទបន្ទប់ខ្នាតមធ្យមសម្រាប់ពិធីអាពាហ៍ពិពាហ៍តូច មានទំហំ 147 ម៉ែត្រការ៉េ ហើយបន្ទប់ក៏មានទីធ្លាសម្រាប់ភ្ញៀវជួបជុំមុនកម្មវិធីចាប់ផ្តើមផងដែរដែលមានទំហំ 55 ម៉ែត្រការ៉េ ។
សម្រាប់មុខម្ហូបវិញ ខាងសណ្ឋាគារក៏មានផ្តល់ជូននូវជម្រើសជាច្រើន មានទាំងម្ហូបបែបចិន ម្ហូបបែបជប៉ុន បែបអ៊ីតាលី ដែលធានាផ្តល់ជូននូវតម្លៃពិសេស សម្រាប់លោកអ្នកទាំងអស់គ្នា។ Do Forni គឺជាភោជនីយដ្ឋានអ៊ីតាលីដ៏ល្អបំផុតនៅទីក្រុងភ្នំពេញ ដែលបម្រើជូនអាហារ ពិសេសៗ ដូចជា មីអ៊ីតាលី ប៉ាស្តា និង ភីហ្សា។ រីឯ Hachi គីជាភោជនីយដ្ឋានជប៉ុនដែលមប្រើជូននៅ ស៊ូស៊ី សាស៊ីមី ជាច្រើនជម្រើស ជាមួយប្រភេទត្រីស្រស់ដែលនាំចូលពីប្រទេសជប៉ុនជារៀងរាល់ថ្ងៃ។ ចុងក្រោយគីភោជនីយដ្ឋានចិន Fu Lu Zu ដែលមានម្ហូបចិនឆ្ងាញ់ៗ ប្លែក ៗ ដូចជាទាខ្វៃ និង ឌីមសាំ ដែលទទួលការពេញនិយមខ្លាំង។
ជំរាបសួរចា៎
នាងខ្ញុំ រ៉ាមី ជាអ្នកឯកទេសរៀបចំកម្មវិធីអាពាហ៍ពិពាហ៍ ដែលមានបទពិសោធន៍ជាច្រើនឆ្នាំ។
នាងខ្ញុំពិតជាស្រឡាញ់ ការងារនេះខ្លាំងណាស់ ហើយរឹតតែសប្បាយចិត្តនៅពេលដែលឃើញ គូរស្វាមីភរិយាថ្មី សាងសុភមង្គលមួយយ៉ាងមានក្តីសុខនៅថ្ងៃរៀបអាពាហ៍ពិពាហ៍។
ហេតុដូច្នេះហើយ នាងខ្ញុំ តាំងចិត្តយ៉ាងមុះមុតក្នុងការជួយរៀបចំថ្ងៃពិសេសរបស់គូរស្នេហ៍ទាំងអស់ឲ្យក្លាយជាថ្ងៃមួយដ៏មានអត្ថន័យ និង មិនអាចបំភ្លេចបាន។
+855 (0)81 222 507 |
h6526-sl4@sofitel.com |
Ms. Pen Chanboramy
ពិធីរៀបអាពាហ៍ពិពាហ៍នៃក្តីសុបិនរបស់អ្នកកំពុងរង់ចាំអ្នកនៅទីកន្លែងដ៏ប្រណិតជាមួយនឹងទីតាំងដ៏ល្អបំផុត។ ស្ថិតនៅតាមដងទន្លេ អមជាមួយនឹងសួនច្បារដ៏ស្រស់បំព្រង សណ[...]
អានបន្ថែមសាលសន្និសីទភូគីត្រា 1 សក្តិសមសម្រាប់ការប្រារព្ធកម្មវិធីផ្សេងៗ ដោយសារសាលនេះមានទំហំ រហូតដល់ 855 ម៉ែត្រការ៉េ ដែលអាចផ្ទុកមនុស្សបានរហូតដល់ទៅ 650 នាក់ និង [...]
អានបន្ថែមសាលប្រជុំភូគីត្រា 2 មានទំហំ 575 ម៉ែត្រការ៉េ អាចផ្ទុកមនុស្សបានរហូតដល់ 320 នាក់ ល្អឥតខ្ចោះសម្រាប់ការប្រារព្ធកម្មវិធីផ្សេងៗ ហើយ ប្រភេទសាលប្រជុំភូគីត្រា [...]
អានបន្ថែមសូហ្វីតែលផ្តល់ជូននូវកម្មវិធីដ៏អស្ចារ្យសម្រាប់ភ្ញៀវទាំងអស់ដែលស្នាក់នៅសណ្ឋាគារ ដោយរីករាយជាមួយការផ្តល់ជូន ពិសេស សម្រាប់ការស្នាក់នៅ និង ការពិសាម្ហូបអាហារនៅក្នុងសណ្ឋាគារ។
ឌីមស៊ាំប៊ូហ្វេដ៏ពិសេស ជាមួយនឹងមីនុយថ្មី! មីនុយថ្មី យើងរីករាយក្នុងការបង្ហាញមុខម្ហូបថ្មី សម្រាប់ប៊ូហ្វេឌីមស៊ាំរបស់យើង! មកសាកល្បងភ្លក្សគាវដ៏សម្[...]
អានបន្ថែមវិស្សមកាលដ៏អស្ចារ្យនៅភ្នំពេញ ការស្នាក់នៅចុងសប្តាហ៍ដ៏រស់រវើក ជាមួយនឹងបទពិសោធន៍ទទួលទានអាហារដ៏ឈ្ងុយឆ្ងាញ់ និងរំភើបនៅសណ្ឋាគារសូហ្វីតែល! [...]
អានបន្ថែមចាប់ផ្ដើមថ្ងៃថ្មីរបស់អ្នក ជាមួយអាហារពេលព្រឹកដ៏ស្រស់ស្រាយនៅភោជនីយដ្ឋាន Fu Lu Zu។ ពិសារអាហារពេលព្រឹកដ៏ឈ្ងុយឆ្ងាញ់ ដែលចម្អិនដោយចុងភៅជំនាញៗប្រចាំសណ្ឋាគារស[...]
អានបន្ថែម