Hotel in Phnom Penh | Superior Club Room | 5-Star Hotel Phnom Penh

បន្ទប់ Superior Club

សណ្ឋាគារដ៏ប្រណីតក្នុងទីក្រុងភ្នំពេញ

បន្ទប់ដែលមានទំហំ 40ម៉ែត្រការេ ដែលរចនាតាមបែបសម័យអាណានិគមយ៉ាងប្រណីត និងអស្ចារ្យនៅសណ្ឋាគារដ៏ប្រណីតរបស់យើងក្នុងទីក្រុងភ្នំពេញ។ ពិសេសជាងនេះទៅទៀត កញ្ចប់បន្ទប់របស់យើងមានរួមបញ្ចូលនូវសម្ភារៈប្រើប្រាស់យ៉ាងទំនើប ទេសភាពដ៏ស្រស់ត្រកាល ព្រមទាំងអត្ថប្រយោជន៍ពី Club Milliséme ដូចជាអាហារសម្រន់ប្រចាំថ្ងៃ និងការប្រើប្រាស់កន្លែងអង្គុយសម្រាកបែបឯកជនរបស់យើង។ មជ្ឍដ្ឋានជុំវិញដ៏ប្រណីត ជាមួយនឹងសេវាកម្មកម្រិតផ្កាយប្រាំ បានបង្កើតនូវបរិយាកាសដ៏ពិសេសដែលប្រែក្លាយគ្រប់វិនាទីទាំងអស់ទៅជាវេទមន្តដែលពោរពេញដោយភាពរីករាយ និងសេចក្តីសុខ។ អ្នកអាចរីករាយជាមួយនឹងជម្រើសតែ កាហ្វេ អាហារសម្រន់ដែលមានរសជាតិឈ្ងុយឆ្ងាញ់ជាច្រើនជម្រើស និងស្រា sparkling ដោយសេរី។ ពិសេសជាងនេះទៅទៀត បន្ទប់របស់យើងស្ថិតនៅជាន់លើនៃសណ្ឋាគារ ដែលអ្នកអាចមើលឃើញទេសភាពដ៏ស្រស់ត្រកាលនៃទន្លេមេគង្គ និងមជ្ឍដ្ឋានជុំវិញយ៉ាងខៀវស្រងាត់។

5 star hotel phnom penhsofitel phnom penhbest hotel phnom penh

គ្រែប្រភេទ Sofitel MyBed របស់យើង ដែលមានទំហំឃីងសាយ៍ និងគ្រែភ្លោះ និងធ្វើឲ្យអ្នកគេងលក់យ៉ាងស្កប់ស្កល់ក្នុងសណ្ឋាគារផ្កាយប្រាំក្នុងទីក្រុងភ្នំពេញរបស់យើង។ ម៉្យាងវិញទៀត បន្ទប់របស់យើងមានបំពាក់នូវម៉ាស៊ីនត្រជាក់ស្ងាត់គ្មានសំលេង ដែលជួយឲ្យអ្នកសម្រាកបានស្កប់ស្កល់។ គ្រប់បន្ទប់ទាំងអស់មានបំពាក់កង្ហារជាប់ពិដានដែលអាចបង្កើតខ្យល់បក់ពេលរសៀល សាកសមឥតខ្ចោះសម្រាប់ការសម្រាកពេលថ្ងៃ។ សម្រាប់ការកំសាន្តវិញ លោកអ្នកអាចរីករាយជាមួយនឹងការផ្តល់ជូនជាច្រើនរួមមាន Wi-Fi និងទូរទស្សន៍ LCD ទំហំ 42អ៊ីញ ព្រមទាំងម៉ាស៊ីនចាក់ឌីវីឌី។ ដើម្បីឲ្យអ្នកទទួលបាននូវបទពិសោធន៍ទស្សនា ជាមួយនឹងសំឡេងដែលល្អបំផុត យើងបានបំពាក់អេក្រង់លើជញ្ជាំងដែលតភ្ជាប់សំឡេង និងរូបភាពវីដេអូកម្រិត HD។

តុដែលពោរពេញទៅដោយក្បូរក្បាច់រចនាដ៏ប្រណីត គឺជាកន្លែងដ៏សាកសមសម្រាប់ការសរសេរសំបុត្រទៅកាន់គ្រួសារ ឬកត់ត្រាពីបទពិសោធន៍ផ្សងព្រេងដែលមិនអាចបំភេ្លចបានរបស់អ្នកក្នុងសណ្ឋាគារនៅទីក្រុងភ្នំពេញ។ អ្នកក៏អាចរីករាយជាមួយនឹងក្តីសុខទាំងអស់នេះ ខណៈពេលពិសារអាហារសម្រន់ដ៏មានឱជារសក្នុងមីនីបាររបស់យើង។ លើសពីនេះទៅទៀត លោកអ្នកអាចរីករាយជាមួយនឹងបន្ទប់ទឹកដ៏ធំទូលាយដែលមានកន្លែងងូតទឹក និងអាងងូតទឹកដាច់ដោយឡែកពីគ្នា បន្ទាប់ពីដើរកំសាន្តនៅសួនច្បារសណ្ឋាគារ និងតំបន់ទេសចរណ៍ផ្សេងៗ។ ជាមួយនឹងផលិតផលប្រើប្រាស់ប្រចាំថ្ងៃម៉ាក Lanvin ដ៏ល្បីល្បាញរបស់ប្រទេសបារាំងជាច្រើនជម្រើស យើងផ្តល់ជូនអ្នកនូវផលិតផលប្រើប្រាស់ និងគ្រឿងសម្អាងដែលល្អប្រណីតតែប៉ុណ្ណោះ។

ស្វែងរក ការផ្តល់ជូនដ៏ល្អបំផុតពីសណ្ឋាគារក្នុងទីក្រុងភ្នំពេញ ជាមួយនឹងសូហ្វីតែល ហើយទទួលយកអត្ថប្រយោជន៍ជាច្រើនពីការផ្តល់ជូនដ៏គួរឲ្យទាក់ទាញរបស់យើង។

បរិក្ខារបន្ទប់់

  • មីនីបារ
  • គ្រែគេងប្រភេទ MyBed ទំហំឃីងសាយ៍ ឬគ្រែភ្លោះ
  • ទូរទស្សន៍ LCD ទំហំ 42អ៊ីញ
  • ម៉ាស៊ីនត្រជាក់
  • តុ
  • WiFi
  • ឆ្នាំងអ៊ុត និងតុអ៊ុតសម្លៀកបំពាក់
  • ប្លូធូរ៍ស្ពីកឃើរម៉ាក Marshall
  • Club Millésime
  • ម៉ាស៊ីនចាក់ឌីវីឌី
  • កង្ហារជាប់ពិដាន
  • ទូរសោរសម្ងាត់
  • សម្ភារៈប្រើប្រាស់ក្នុងបន្ទប់ទឹកម៉ាក Lanvin
  • តភ្ជាប់រូបភាពវីដេអូ និងសម្លេង HD នៅលើជញ្ជាំង
  • បន្ទប់ទឹកធំទូលាយ ជាមួយនឹងកន្លែងងូតទឹក និងអាងទឹកដាច់ដោយឡែក
See more features

Special offers


សូហ្វីតែលផ្តល់ជូននូវកម្មវិធីដ៏អស្ចារ្យសម្រាប់ភ្ញៀវទាំងអស់ដែលស្នាក់នៅសណ្ឋាគារ ដោយរីករាយជាមួយការផ្តល់ជូន ពិសេស សម្រាប់ការស្នាក់នៅ និង ការពិសាម្ហូបអាហារនៅក្នុងសណ្ឋាគារ។

See all offers
កក់ឥលូវនេះ
Sofitel Phnom Penh Phokeethra
Book your stay

មកពី   ទៅ

Room 1