សម្រាកបន្ធូរអារម្មណ៍ជាមួយនឹងបន្ទប់ស្នាក់នៅ Opera Suite ដែលល្អជាងគេក្នុងទីក្រុងភ្នំពេញ។ បន្ទប់ដែលមានទំហំរហូតដល់ 140ម៉ែត្រការ៉េ នឹងផ្តល់ជូននូវបរិយាកាសបែបនៅផ្ទះដ៏ប្រណីតឆើតឆាយ ជាមួយនឹងសម្ភារៈប្រើប្រាស់ និងការរស់នៅដ៏ប្រណីតថ្លៃថ្នូរ។ បន្ទប់នេះមានកន្លែងទទួលភ្ញៀវ និងបន្ទប់គេងដាច់ដោយឡែកពីគ្នា ជាមួយនឹងគ្រែគេងប្រភេទ MyBed ទំហំឃីងសាយ៍របស់សូហ្វីតែល។ ម៉ាស៊ីនត្រជាក់ស្ងាត់មិនបញ្ចេញសំលេងធានាផ្តល់ជូនអ្នកនូវការសំរានដ៏ស្កប់ស្កល់។
បន្ទប់មានបំពាក់នូវប្រព័ន្ធសំឡេង និងរូបភាពវីដេអូច្បាស់ល្អ កម្រិត HD សម្រាប់លោកអ្នកទស្សនា និងស្តាប់កំសាន្ត។ សម្ភារៈប្រើប្រាស់ដ៏ទៃទៀតរួមមានតុដែលមានក្បូរក្បាច់រចនាដ៏ប្រណីត សាកសមឥតខ្ចោះសម្រាប់សរសេរសំបុត្រ ឬកាតអំពីបទពិសោធន៍ផ្សេងៗរបស់អ្នកទៅកាន់មនុស្សជាទីស្រឡាញ់របស់អ្នក។ លើសពីនេះទៅទៀត លោកអ្នកអាចរីករាយជាមួយនឹងផលិតផលប្រើប្រាស់ម៉ាក Hermes ដ៏ល្បីដើម្បីផាសុកភាពរបស់លោកអ្នកទៀតផង។ សម្រាកបន្ធូរអារម្មណ៍ដោយការងូតទឹកនៅក្នុងបន្ទប់ Opera Suite របស់យើង។ ដូច្នេះហើយ បន្ទប់ងូតទឹកដ៏ធំទូលាយ ដែលមានកន្លែងងូតទឹក និងអាងងូតទឹកដាច់ដោយឡែកពីគ្នា សាកសមបំផុតសម្រាប់លោកអ្នកសម្រាកបន្ធូរអារម្មណ៍ បន្ទាប់ពីចំណាយពេលដើរទស្សនាកន្លែងទេសចរណ៍ក្នុងទីក្រុង និងសណ្ឋាគារអស់ពេញមួយថ្ងៃ។
![]() ![]() ![]() |
---|
បន្ទប់ផ្លាស់សម្លៀកបំពាក់ និងទូរដាក់សម្លៀកបំពាក់ដាច់ដោយឡែកពីគ្នា សុទ្ធតែសាកសមឥតខ្ចោះសម្រាប់រៀបចំតុបតែងខ្លួនក្នុងបន្ទប់ស្នាក់នៅដែលល្អជាងគេក្នុងទីក្រុងភ្នំពេញ។ លោកអ្នកអាចរីករាយជាមួយនឹង ការផ្តល់ជូនពិសេស សម្រាប់អាហារ និងសកម្មភាពផ្សេងៗរបស់ពួកយើងអំឡុងពេលស្នាក់នៅរបស់អ្នក។ លើសពីនេះទៅទៀត លោកអ្នកអាចទទួលបាននូវអត្ថប្រយោជន៍ពីក្លឹបរបស់យើងរួមមាន អាហារពេលព្រឹកដ៏មានឱជារស និងអាហារសម្រន់ផ្សេងៗជាច្រើនពេញមួយថ្ងៃនៅក្នុងកន្លែងសម្រាកដ៏ប្រណីត។ កត្តាទាំងនេះហើយដែលធ្វើឲ្យ Opera Suite ជាបន្ទប់តំណាងឲ្យការស្នាក់នៅដ៏ឆើតឆាយក្នុងសណ្ឋាគារដែលល្អជាងគេក្នុងទីក្រុងភ្នំពេញ។ ជាមួយនឹងទេសភាពពីជាន់ទី11 លោកអ្នកអាចគយគន់នូវទេសភាពដ៏ស្រស់ត្រកាលរបស់អាងហែលទឹកដ៏ស្រស់ស្អាត ជាមួយនឹងសួនច្បារដ៏ខៀវស្រងាត់។ ម៉្យាងវិញទៀត ការរចនាដ៏សម្បូរបែបរបស់បន្ទប់នេះ នឹងបង្កើតនូវបទពិសោធន៍ស្នាក់នៅដែលមិនអាចបំភ្លេចបានសម្រាប់អ្នកធ្វើដំណើរគ្រប់រូបមិនថាអ្នកធ្វើដំណើរកំសាន្ត ឬអ្នកដំណើរពាណិជ្ជកម្មនោះទេ។ ស្វែងរក ការផ្តល់ជូនពិសេស របស់ភោជនីយដ្ឋានអាស៊ី និងអឺរ៉ុបរបស់យើងពេញមួយថ្ងៃ។
សូហ្វីតែលផ្តល់ជូននូវកម្មវិធីដ៏អស្ចារ្យសម្រាប់ភ្ញៀវទាំងអស់ដែលស្នាក់នៅសណ្ឋាគារ ដោយរីករាយជាមួយការផ្តល់ជូន ពិសេស សម្រាប់ការស្នាក់នៅ និង ការពិសាម្ហូបអាហារនៅក្នុងសណ្ឋាគារ។
ថ្ងៃអាទិត្យ 23rd October 2022 | ពីម៉ោង 11:30ព្រឹក to 2:30ល្ងាច រសជាតិ Moroccan ពិសេសរៀបចំដោយចុងភៅ Nourreddine Riahi ផ្ទាល់ ត្រៀមខ្លួនសម្រាប់ការធ[...]
អានបន្ថែមរៀងរាល់ថ្ងៃ សុក្រ និង សៅរ៏ | ពីម៉ោង ៦ល្ងាច ដល់ម៉ោង១០យប់ រីករាយចុងសប្តាហ៍ជាមួយអាហាប៊ូហ្វេរពេលល្ងាចនៅ LA Coupole! សូមអញ្ជើញមកកាន់ L[...]
អានបន្ថែមអាហារថ្ងៃត្រង់ Sunday Brunch ល្អផ្ដាច់គេ រៀងរាល់ថ្ងៃសុក្រ | ពីម៉ោង 11:30ព្រឹក to 2:30ល្ងាច នៅភោជនីយដ្ឋាន La Coupole រីករាយជាមួយនឹង Sunday Brunch ជា[...]
អានបន្ថែម