សណ្ឋាគារប្រណីតភ្នំពេញ ផ្ដល់ជូនបន្ទប់ Luxury Room ដែលមានទំហំធំទូលាយដែលមានទំហំរហូតដល់ 47ម៉ែត្រការ៉េ ព្រមទាំងមានការរចនាបែបសម័យអាណានិគមដ៏ខ្ពង់ខ្ពស់ អស្ចារ្យ ព្រមទាំងមានបំពាក់សម្ភារៈប្រើប្រាស់ដ៏សម្បូរបែប។ ជាមួយនឹងគ្រែប្រភេទ MyBed ទំហំ ឃីងសាយ៍ លោកអ្នកនឹងអាចសំរាកបានយ៉ាងស្កប់ស្កល់។ រីករាយជាមួយនឹងការកំសាន្តដែលមានគុណភាពខ្ពស់របស់យើងរួមមាន Wi-Fi និងទូរទស្សន៍ដែលមានទំហំ 42អ៊ីញ ជាមួយនឹងម៉ាស៊ីនចាក់ឌីវីឌី។ លើសពីនេះទៅទៀត លោកអ្នកអាចទស្សនាកម្មវិធីទូរទស្សន៍ដែលលោកអ្នកចូលចិត្តជាមួយនឹងអ៊ីនធឺណិតដែលមានល្បឿនលឿន ឬក៏អាចរីករាយជាមួយនឹងសេវាកម្មបម្រើអាហារក្នុងបន្ទប់របស់យើង ដែលមានទាំងអាហារបែបអឺរ៉ុប និងអាស៊ី។ ម៉្យាងវិញទៀត យើងមានតុដែលមានក្បូរក្បាច់រចនាដ៏សម្បូរបែបដែលសាកសមបំផុតសម្រាប់ភ្ញៀវដែលចូលចិត្តកត់ត្រាទុកនូវបទពិសោធន៍របស់ខ្លួន។
![]() ![]() |
---|
បន្ទប់ដ៏ប្រណីតនេះ សាកសមបំផុតសម្រាប់គូស្នេហ៍ ឬភ្ញៀវដែលត្រូវការកន្លែងសម្រាកបន្ធូរអារម្មណ៍។ ស្ថិតនៅកន្លែងដែលងាយស្រួលធ្វើដំណើរជាងគេក្នុងទីក្រុងភ្នំពេញ សណ្ឋាគាររបស់យើងនៅជិតកន្លែងទេសចរណ៍សំខាន់ៗក្នុងទីក្រុងជាច្រើន។ កន្លែងទេសចរណ៍សំខាន់ៗរួមមានព្រះបរមរាជ្យវាំង វិមានឯករាជ្យជាតិ និងសារៈមន្ទីរជាតិ មានចម្ងាយត្រឹមតែប្រាំនាទីពីសណ្ឋាគារតែប៉ុណ្ណោះ។ បន្ថែមពីនេះទៅទៀត លោកអ្នកក៏អាចគយគន់នូវទេសភាពទីក្រុងដ៏ស្រស់ត្រកាល និងទេសភាពអាងហែលទឹកដ៏ស្រស់ស្អាតផងដែរ។ សណ្ឋាគាររបស់យើង ជាជម្រើសដ៏សាកសមឥតខ្ចោះ សម្រាប់ភ្ញៀវដែលមានបំណងចង់សម្រាកបន្ធូរអារម្មណ៍ បន្ទាប់ពីហត់អស់កម្លាំងពេញមួយថ្ងៃ ព្រមទាំងគយគន់នួវទេសភាពដ៏ឆើតឆាយរបស់ទីក្រុងភ្នំពេញ។
ពិសេសជាងនេះទៅទៀត លោកអ្នកអាចរីករាយជាមួយនឹងសម្ភារៈប្រើប្រាស់ម៉ាក Lanvin ដ៏ល្បីល្បាញ សម្រាប់ផាសុកភាពរបស់អ្នក។ រីករាយជាមួយនឹងការបន្ធូរអារម្មណ៍ក្នុងអាងងូតទឹកក្នុងបន្ទប់ Luxury Room របស់យើង។ ក្នុងអំឡុងពេលស្នាក់នៅ លោកអ្នកក៏អាចរីករាយជាមួយនឹងការផ្តល់ជូនផ្សេងៗក្នុងស្ព័តក្លឹបរបស់យើងដូចជា ក្លឹបហាត់ប្រាណ អាងហែលទឹក កីឡាវាយកូនបាល់ បន្ទប់កីឡា Squash ព្រមទាំងសកម្មភាពផ្សេងៗជាច្រើនទៀត។ លើសពីនេះទៅទៀត ជាមួយនឹងសេវាកម្មធ្វើដំណើររបស់យើង យើងធានាថាលោកអ្នកនឹងទទួលបានការធ្វើដំណើរជុំវិញទីក្រុងយ៉ាងល្អបំផុត។ តម្លើងទៅបន្ទប់ Junior Suite ជាមួយនឹងបន្ទប់ទទួលភ្ញៀវដាច់ដោយឡែក!
កក់បន្ទប់ Luxury Club room របស់យើងដើម្បីទទួលបាននួវអត្ថប្រយោជន៍បន្ថែម។
ALL CONNECT រៀបចំកម្មវិធីក្នុងពេលនេះនឹងមានការផ្តល់ជូនពិសេស ដោយទទួលបានពិន្ទុទ្វេដងចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី 31 ធ្នូ 2022។ ALL Meeting Planner ផ្តល់ជ[...]
អានបន្ថែមវិស្សមកាលដ៏អស្ចារ្យនៅភ្នំពេញ ការស្នាក់នៅចុងសប្តាហ៍ដ៏រស់រវើក ជាមួយនឹងបទពិសោធន៍ទទួលទានអាហារដ៏ឈ្ងុយឆ្ងាញ់ និងរំភើបនៅសណ្ឋាគារសូហ្វីតែល! [...]
អានបន្ថែមចាប់ផ្ដើមថ្ងៃថ្មីរបស់អ្នក ជាមួយអាហារពេលព្រឹកដ៏ស្រស់ស្រាយនៅភោជនីយដ្ឋាន Fu Lu Zu។ ពិសារអាហារពេលព្រឹកដ៏ឈ្ងុយឆ្ងាញ់ ដែលចម្អិនដោយចុងភៅជំនាញៗប្រចាំសណ្ឋាគារស[...]
អានបន្ថែម