បន្ទប់ Prestige Suite នៅសណ្ឋាគារជាប់មាត់ទន្លេក្នុងទីក្រុងភ្នំពេញរបស់យើង មានទំហំ 94ម៉ែត្រការេ គឺជាតំណាងនៃភាពខ្ពស់ខ្ពស់ប្រណីត និងការសម្រាកលំហែកាយសម្រាប់ការស្នាក់នៅរបស់អ្នក។ កន្លែងទទួលភ្ញៀវ និងបន្ទប់គេងមានផ្តល់ជូននូវគ្រែប្រភេទ MyBed ទំហំឃីងសាយ៍។ ម៉ាស៊ីនត្រជាក់ដែលគ្មានសំឡេង ព្រមទាំងកង្ហារជាប់ពិដាន សាកសមបំផុតសម្រាប់ការសម្រាកបន្ធូរអារម្មណ៍នៅពេលថ្ងៃ។ ជាមួយនឹង Wi-Fiដែលមានល្បឿនលឿន លោកអ្នកអាចទស្សនាកម្មវិធីកំសាន្តនានាជុំវិញពិភពលោក នៅលើទូរទស្សន៍ LCD ទំហំ 42អ៊ីញ ជាមួយនឹងម៉ាស៊ីនចាក់ឌីវីឌីដែលផ្តល់ជូននៅក្នុងបន្ទប់។ គ្រប់បន្ទប់ទាំងអស់មានបំពាក់នូវប្រព័ន្ធសំឡេង និងវីដេអូគុណភាព HD សម្រាប់លោកអ្នកទស្សនា និងស្តាប់កំសាន្តដោយរីករាយ។
សម្ភារៈផ្សេងៗទៀតរួមមាន តុដែលមានក្បូរក្បាច់រចនាយ៉ាងសម្បូរបែប សាកសមបំផុតសម្រាប់ការសរសេរសំបុត្រ ឬកាតទៅកាន់មនុស្សជាទីស្រឡាញ់ អំពីបទពិសោធន៍នានារបស់អ្នក។ ម៉្យាងវិញទៀត លោកអ្នកអាចអង្គុយសម្រាក និងពិសាភេសជ្ជចម្រុះផ្សេងៗដែលមានផ្តល់ជូននៅក្នុងមីនីបារ។ លើសពីនេះទៅទៀត យើងក៏បានផ្តល់ជូននូវសម្ភារៈប្រើប្រាស់ក្នុងបន្ទប់ទឹកម៉ាក Lanvin ដ៏ល្បីល្បាញ សម្រាប់ផាសុកភាពរបស់អ្នកផងដែរ។ ដូច្នេះហើយ លោកអ្នកអាចបន្ធូរអារម្មណ៍ក្នុងអាងងូតទឹកក្នុងបន្ទប់ Prestige Suite របស់យើង។ បន្ទប់ងូតទឹកដ៏ធំទូលាយ ដែលមានកន្លែងងូតទឹក និងអាងងូតទឹកដាច់ដោយឡែកពីគ្នា សាកសមបំផុតសម្រាប់លោកអ្នកសម្រាកបន្ធូរអារម្មណ៍ បន្ទាប់ពីចំណាយពេលដើរទស្សនាកន្លែងទេសចរណ៍ក្នុងទីក្រុង និងសណ្ឋាគារអស់ពេញមួយថ្ងៃ។
![]() ![]() ![]() |
|---|
គ្រប់បន្ទប់នីមួយៗ លោកអ្នកអាចមើលឃើញសួនច្បារ និងទេសភាពដ៏ស្រស់ស្អាត ព្រមទាំងអារម្មណ៍កក់ក្តៅដូចជានៅផ្ទះ និងលើសពីនោះទៅទៀត។ កត្តាទាំងអស់នេះហើយដែលសណ្ឋាគាររបស់យើង ជាកន្លែងដែលសាកសមឥតខ្ចោះសម្រាប់អ្នកដំណើរពាណិជ្ជកម្ម ដែលស្វែងរកកន្លែងស្នាក់នៅដ៏ប្រណីត។ រីករាយជាមួយនឹងការបន្ធូរអារម្មណ៍ និងភាពប្រណីតដែលឥតមានដែនកំណត់ សម្រាប់បទពិសោធន៍ប្លែកដែលមិនធ្លាប់មានជាមួយនឹងបន្ទប់ Prestige Suite របស់យើង ដែលជាបន្ទប់សណ្ឋាគារដែលល្អបំផុតក្នុងទីក្រុងភ្នំពេញ។ ភ្ញៀវដែលកក់បន្ទប់នេះ នឹងទទួលបានសិទ្ធនិងអត្ថប្រយោជន៍ជាច្រើនពី Club Milliséme ដូចជាអាហារពេលព្រឹកដ៏សម្បូរបែប និងទទួលបានភេសជ្ជៈពេញមួយថ្ងៃនៅក្នុងបន្ទប់សម្រាកឯកជនសម្រាប់តែសមាជិករបស់យើងតែប៉ុណ្ណោះ។ តម្លើងទៅ Opera Suite របស់យើង ដើម្បីទទួលបានការសម្រាកឥតដែនកំណត់។!
សម្រាប់ការស្នាក់នៅបែបគ្រួសារ រីករាយជាមួយនឹងបន្ទប់ Junior Suite របស់យើងដែលរចនាឡើងសម្រាប់គ្រួសារ និងកុមារដែលមានអាយុរហូតដល់ 12ឆ្នាំ។ សម្រាប់ការស្នាក់នៅបែបគ្រួសារ រីករាយជាមួយនឹងបន្ទប់ Junior suite room របស់យើងដែលរចនាឡើងសម្រាប់គ្រួសារ និងកុមារដែលមានអាយុរហូតដល់ 12ឆ្នាំ។
ALL CONNECT រៀបចំកម្មវិធីក្នុងពេលនេះនឹងមានការផ្តល់ជូនពិសេស ដោយទទួលបានពិន្ទុទ្វេដងចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី 31 ធ្នូ 2022។ ALL Meeting Planner ផ្តល់ជ[...]
អានបន្ថែម
វិស្សមកាលដ៏អស្ចារ្យនៅភ្នំពេញ ការស្នាក់នៅចុងសប្តាហ៍ដ៏រស់រវើក ជាមួយនឹងបទពិសោធន៍ទទួលទានអាហារដ៏ឈ្ងុយឆ្ងាញ់ និងរំភើបនៅសណ្ឋាគារសូហ្វីតែល! [...]
អានបន្ថែម
ចាប់ផ្ដើមថ្ងៃថ្មីរបស់អ្នក ជាមួយអាហារពេលព្រឹកដ៏ស្រស់ស្រាយនៅភោជនីយដ្ឋាន Fu Lu Zu។ ពិសារអាហារពេលព្រឹកដ៏ឈ្ងុយឆ្ងាញ់ ដែលចម្អិនដោយចុងភៅជំនាញៗប្រចាំសណ្ឋាគារស[...]
អានបន្ថែម