ចុះឈ្មោះកូនៗរបស់អ្នកនៅក្នុងជំរុំកុមាររបស់យើងនៅក្លឹបកីឡាភូគីត្រា។ អ្នកបង្ហាត់បង្រៀនដែលមានសម្ថតភាពរបស់យើងនឹងធ្វើបទបង្ហាញពីថ្នាក់សិក្សា និងសកម្មភាពចាប់ពីម៉ោង 8 ព្រឹកដល់ 5 ល្ងាច ដោយមានបញ្ចូលអាហារថ្ងៃត្រង់ និងអាហារសម្រន់។ សប្តាហ៍ដែលត្រូវបានត្រួតពិនិត្យយ៉ាងពេញលេញ នៃសកម្មភាពរួមមាន កីឡាវាយកូនបាល់ កាយសម្ព័ន្ធ យូហ្គា បាល់បោះ ថ្នាក់ធ្វើម្ហូប សកម្មភាពក្នុងអាងហែលទឹក ការស្វែងរកកំណប់ គំនូរ និងល្បែងផ្គុំរូបដ៏ប្រកួតប្រជែង។
ចាប់ពីថ្ងៃទី 20 មិថុនា រហូតដល់ថ្ងៃទី 12 សីហា 2022
ចាប់ពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រ
ពីម៉ោង 8 ព្រឹកដល់ 5 ល្ងាច
ប្រាំថ្ងៃ ប្រាំបីម៉ោងក្នុងមួយថ្ងៃ នៃមិត្តភាពភាពសប្បាយរីករាយ និងការដុតថាមពលខាងក្រៅ! ហៅថា“ជំរុំកុមារ”!
បំពេញថ្ងៃកូនរបស់អ្នកជាមួយនឹងជំរុំគួរឱ្យរំភើប និងរំញោចពេញមួយសប្តាហ៍របស់យើងដែលនឹងជួយពង្រឹងទំនុកចិត្ត និងជំនាញសង្គមរបស់កូនអ្នក។ ដឹកនាំដោយក្រុមគ្រូបង្វឹកដែលមានសម្ថតភាព សូហ្វីតែលភ្នំពេញភូគីត្រាបានដឹកនាំ និងរចនាសកម្មភាពប្លែកៗជាច្រើនជុំវិញកីឡា និងសិល្បៈសម្រាប់ជំរុំរដូវក្តៅនេះ។ យើងចង់ផ្តល់ជូនដល់កូនៗរបស់អ្នកនូវបរិយាកាសប្រកបដោយសុវត្ថិភាព និងភាពរីករាយដែលបង្កើតការអភិវឌ្ឍប្រកបដោយគុណតម្លៃខ្ពស់ ដូចជាការចែករំលែកដោយសាមញ្ញ និងការគោរពដល់អ្នកដទៃ។
ជំរុំនេះផ្តល់ជូននូវសកម្មភាពនៅបរិវេណខាងក្រៅដ៏រីករាយជាច្រើនសម្រាប់កុមារ ដែលនឹងត្រូវបានស្រឡាញ់ទាំងកុមារា និងកុមារី ហើយយើងប្រាកដថាកុមារនឹងហត់នឿយ នៅចុងបញ្ចប់នៃថ្ងៃបន្ទាប់ពីសកម្មភាពកម្សាន្តជាច្រើន។ នេះជា ឱកាសសម្រាប់កូនៗរបស់អ្នក ក្នុងការបង្កើតជំនាញ និងមិត្តភក្តិថ្មីៗ!
ថ្ងៃឈប់សំរាកដែលពិសេសជាងគេនៅភ្នំពេញ ចំណាយពេលសំរាកចុងសប្តាហ៍បន្ទាប់របស់អ្នក ជាមួយនឹងការស្នាក់នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា! កញ្ចប់ស្នាក់នៅ របស់យើង[...]
អានបន្ថែមផ្ទះរបស់អ្នកនៅឆ្ងាយពីផ្ទះ ចំណាយពេលបន្ថែមទទួលយកនូវបទពិសោធន៍ល្អៗពីទីក្រុងភ្នំពេញ និងអត្ថប្រយោជន៍ពីភាពសុខស្រួលនៃការរៀបចំ តុបតែងដ៏ប្រណីត នៃសណ្ឋាគ[...]
អានបន្ថែមសេវារៀបចំអាហារពិសេស លើយន្តហោះ ភីកនីក ឬ ដំណើរកំសាន្តផ្សេងៗ ក្រុមចុងភៅរបស់យើង នឹងរៀបចំអាហារពិសេស សម្រាប់លោកអ្នក ទាំង ម្ហូបផ្សេងៗ និង បង្អែម សូ[...]
អានបន្ថែម